កិច្ចប្រជុំពិភាក្សាការធ្វើបច្ចុប្បន្នភាពគោលដៅសូចនាករពាក់ព័ន្ធនឹងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្នុងផែនការសកម្មភាពលម្អិត របស់ក្រសួង-ស្ថាប័ន ឆ្នាំ២០២៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធវីដេអូ Zoom
នាព្រឹក
ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី១៣
ខែកក្កដា ឆ្នាំ២០២៣
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប៖ លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងនៃគណៈ អភិបាលខេត្ត
តំណាងដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សោម
ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត
និងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បានចូលរួមកិច្ចប្រជុំពិភាក្សាការធ្វើបច្ចុប្បន្នភាពគោលដៅសូចនាករពាក់ព័ន្ធនឹងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
ក្នុងផែនការសកម្មភាពលម្អិត របស់ក្រសួង-ស្ថាប័ន ឆ្នាំ២០២៣
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធវីដេអូ Zoom។
កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់
និងសុរិយោដីខេត្ត, ទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្ត និងមន្ត្រី
នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
ព័ត៌មានទាក់ទង