Choose Language: Khmer Khmer English English

ព្រឹត្តិការណ៏ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



Ceremony of Public Financial Management Reform Program - Stage 4 “Performance Accountability”

On Monday, 20 March 2023, at 8 am, Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia presided over the Official Launching Ceremony of Public Financial Management Reform Program - Stage 4 “Performance Accountability”. This ceremony was attended by Samdech, Excellencies, Members of the Royal Government, Excellencies Ambassador, representatives of Development Partners, Excellencies management of line ministries, Excellencies Governor of Capital/Provincial Board of Governors, and representatives of NGOs.

Author: admin
Published: ថ្ងៃច័ន្ទ ទី២០ ខែមីនា ឆ្នាំ ២០២៣
Read More
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣

នាព្រឹកថ្ងៃព្រហស្បត៍ ទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៣ សហវ. ចុះថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២២ ស្តីពីការ អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប និងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប និងប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងក្នុងបរិការណ៏ដែលសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ និងត្រឡាប់ទៅរកភាពប្រកតី បន្ទាប់ពីរាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី, ទទួលបានជោគជ័យត្រចះត្រចង់ក្នុងការប្រយុទ្ធនឹងការរីករាលនៃជំងឺកូវិដ-១៩ និងក្នុងការគ្រប់គ្រងផលប៉ះពាល់ពីវិបត្តិជំងឺនេះបានយ៉ាតល្អ, ទាំងការពារសុខភាពសាធារណៈ, ការរក្សាលំនឹង សង្គម-សេដ្ឋកិច្ច និងការធានាទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសឡើងវិញចាប់ពីខែវិចិ្ឆកា ឆ្នាំ២០២១ និងបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ចាប់ផ្តើមវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ ដូច្នេះដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មានដំណើរការប្រកបដោយ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសម្រេចបានតាមគោលដៅ និងទាន់ពេលវេលារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែបបានប្រជុំផ្សព្វផ្សាយសារាចរណែនាំនេះដែលមានការអញ្ជើញចូលរួមពី,មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត,សាខាពន្ធដារខេត្ត,រតនាគារខេត្ត,និងមន្ទីរជំនាញជុំវិញខេត្ត សុរបចំនួនប្រមាណ ៦០ រូប។

Author: admin
Published: ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែមករា ឆ្នាំ ២០២៣
Read More
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

នាព្រឹកថ្ងៃព្រហស្បត៍ ទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ. ចុះថ្ងៃទី ៣០ ខែធ្នូ​ ឆ្នាំ២០២២ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប និងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប ដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មានដំណើរការប្រកបដោយ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសម្រេចបានតាមគោលដៅ និងទាន់ពេលវេលារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំនេះមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រព័ន្ធ ZOOM , មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត,នាយកទីចាត់ការហិរញ្ញវត្ថុខេត្ត,រដ្ឋបាលក្រុង,រដ្ឋបាលស្រុក,សាខាពន្ធដារខេត្ត,រតនាគារខេត្ត,អង្គភាពលទ្ធកម្មខេត្ត,មន្ទីរសុខាភិបាលខេត្ត និងរដ្ឋបាលឃុំ សង្កាត់ ទាំងប្រាំ សុរបចំនួនប្រមាណ ៦០ រូប។

Author: admin
Published: ថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមករា ឆ្នាំ ២០២៣
Read More
កិច្ចប្រជុំក្រុមការងារសិក្សា និងវាយតម្លៃ អំពីមុខងារភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែបបានចូលរួមកិច្ចប្រជុំជាមួយ ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារសិក្សា និងវាយតម្លៃ អំពីមុខងារភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យពិភាក្សាអំពីការរៀបចំផែនការអនុវត្តការងារបន្ត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាសមាជិកក្រុមការងារ តំណាងអង្គភាពថ្នាក់កណ្ដាលពាក់ព័ន្ធក្រោមឱវាទក្រសួង និងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត។

Author: admin
Published: ថ្ងៃច័ន្ទ ទី០៩ ខែមករា ឆ្នាំ ២០២៣
Read More
កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២។

កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២។ 

Author: admin
Published: ថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ ២០២៣
Read More
ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ- ការកែលម្អការរៀបចំផែនការថវិកាសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក

នារសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ២:០០ នាទី, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូអនឡាញ ស្តីពី “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ- ការកែលម្អការរៀបចំផែនការថវិកាសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក” ដោយមានការចូលរួមជាវាគ្មិនពីលោកសាស្ត្រាចារ្យ Shandre M. Thangavelu មកពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី, ទីប្រឹក្សា អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ នៃ អ.គ.ហ., និងតំណាងមន្ទីរ សហវ. ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមជាសិក្ខាកាមពីអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី ខេត្ត និងក្រសួង ស្ថាប័ន ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីទ្រឹស្តី, វិធីសាស្រ្ត និងការអនុវត្តរបស់បណ្តាប្រទេសជាគំរូមួយចំនួន ក្នុងការរៀបចំផែនការថវិកា សម្រាប់ជំរុញការលូតលាស់សេដ្ឋកិច្ចក្នុងស្រុក និងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ។
On Friday, 24th December 2021, at 2:00 pm, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF) and the Deputy Secretary-General of General Secretariat of PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Admin, Finance and M&E Division, senior specialists and specialists of GSC, led a virtual workshop on “Budget-Policy Linkage: Improve Budget Planning to Support Domestic Economic Development” with the participations as the speakers from Professor Shandre M. Thangavelu from University of Adelaide, Australia, GSC advisors, GSC senior specialists and specialists, and representatives of Preah Sihanouk Provincial Department of Economy and Finance. This workshop is intended to raise awareness of theory, methodology, and good practice of some countries in budget formulation to support domestic economic development and to promote public service delivery and with the participation of entities under MEF, capital/provincial departments of economy and finance and line ministries.

Author: admin
Published: ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ ២០២១
Read More
កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា

រូបភាពខ្លះៗដែលផ្ដិតចេញពីពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា» ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Some snapshots in the official launch of “Startup Cambodia” National Program that was held on December 8, 2021 and presided over by His Excellency Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance. កម្មវិធីថ្នាក់ជាតិនេះ សម្របសម្រួលដោយ / Startup Cambodia national program is coordinated by: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance, Techo Startup Center និង សហគ្រិនខ្មែរ Khmer Enterprise

Author: admin
Published: ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១
Read More
កិច្ចពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruk

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

Author: admin
Published: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
Read More
ព័ត៌មានសេដ្ឋកិច្ច
Author: admin
Published: ថ្ងៃច័ន្ទ ទី២៧ ខែធ្នូ ឆ្នាំ ២០២១
Read More
ព័ត៌មានសេដ្ឋកិច្ច
Author: admin
Published: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
Read More
ព័ត៌មានសេដ្ឋកិច្ច
Author: admin
Published: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
Read More
Total: 19