មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ០១៤ សហវ.សរ.អហក ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៧ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ០១៤ សហវ ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អ៊ឺម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ។ ក្នុងកិច្ចប្រជុំនោះបានចាប់ផ្តើមវេលាម៉ោង ៨ៈ០០ នាទីព្រឹក លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរាយរបាយការណ៏អនុវត្តថវិការយៈពេល៩ខែ ក្នុងឆ្នាំ២០២៤ ជូនលោកប្រធានអង្គប្រជុំ លោកប្រធាមន្ទីរ ក៏បានបន្តលើកឡើងអំពីបញ្ហាប្រឈាម ដែលបានអនុវត្តកន្លែងមក និងបានណែនាំដល់មន្រ្តីជំនាញទាំងអស់នៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវខិតខំយកចិត្តទុកដាក់ស្តាប់បទបង្ហាញរបស់ លោក តេង ហុកស៊ឺ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ពីសារាចរណែនាំលេខៈ០១៤ ដើម្បីឲ្យការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបចំណូល ចំណាយថវិកា បានត្រឹមត្រូវ និងទាន់ពេលវេលាកំណត់តាមសារាចរណែនាំលេខៈ០១៤ ។ កិច្ចប្រជុំផ្សព្វផ្សាយខាងលើមានការអញ្ជើញចូលរួមពី រតនាគារខេត្ត មន្ទីរសុខាភិបាល ទីចាត់ការហិរញ្ញវត្ថុខេត្ត អង្គភាណលទ្ធកម្មខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ ៤៧ រូប និងបានបញ្ជាប់នៅវេលាម៉ោង ១១ៈ៣០ នាទីព្រឹក ។
ព័ត៌មានទាក់ទង